ព័ត៌មានជាតិ

ករណីហិង្សា! ស្ត្រីម្នាក់ប្រើកាំបិតប៉័ងតោកាប់ ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ធី វណ្ណហុង ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយកើតឡើង នៅចំណុចក្រុមទី២៧ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងនគរបាលជំនាញ នៃអធិការនគរបាលក្រុង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីហិង្សាខាងលើ ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាកាប់ទៅលើជនរងគ្រោះពិតប្រាកមែន គឺនៅពេលដែលជនរងគ្រោះ បានវាយមកលើខ្លួនមុន ទើបខ្លួនទាញកាំបិតប៉័ងតោ យកទៅកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់ដៃ ។ សមត្ថកិច្ចបានដកហូតវត្ថុតាង ជាមធ្យោបាយបង្កហេតុ មានកាំបិតប៉័ងតោដងដែក ចំនួន ០១ ។

នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុង បានរៀបចំបញ្ជូនសំណុំរឿង និងជនសង្ស័យមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់