បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែបម្រើការពារឆ្នើមរបស់ក្លឹបញញួរធំ West Ham កីឡាករ Declan Rice ទីបំផុតគឺពិតជាបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយ
ក្នុងពេលដែលកំពុងមានព័ត៌មានអំពីការផ្ទេរចាកចេញពីក្លឹប។
Chelsea ដែលតែងតែចង់បានកីឡាករ Rice នោះនៅតែបន្តចិត្តក្នុងការចរចាជាមួយនឹង West Ham នៅឡើយហើយនេះនឹងក្លាយទៅជាដំណឹងដ៏ល្អមួយទៀតសម្រាប់ម្ចាស់ពានរង្វាន់ Champion League
មួយនេះពីព្រោះថា Rice ហាក់ដូចជាបានសម្រេចចិត្តរួចទៅហើយអំពីអនាគតរបស់គាត់តាមរយៈការបដិសេធកុងត្រាថ្មី។
តារាឆ្នើមរបស់អង់គ្លេសរូបនេះផងដែរក៏ត្រូវបានគេមើលឃើញកំពុងត្រូវបានទាក់ទងពីសំណាក់ក្លឹបធំៗផ្សេងទៀតដូចជាបិសាចក្រហម Man UTD និងមេឃខៀវ Man City ផងដែរទោះបីជាគាត់នៅសល់កុងត្រា
ថ្មីដល់ទៅ៣ឆ្នាំទៀតក្តីជាមួយនឹង West Ham ដែលមិនដែលមានបំណងលក់កីឡាកររូបនេះឡើយ៕
មតិយោបល់