ព័ត៌មានជាតិ

អគ្គិភ័យពីរករណីឆេះផ្ទះពលរដ្ឋចំនួន០២ខ្នង បណ្តាលឲ្យបាត់បង់ទឹកប្រាក់ជិត១ម៉ឺនដុល្លារ

កំពង់ធំៈ ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មានករណីភ្លើងឆេះផ្ទះ
ប្រជាពលរដ្ឋចំនួន០២លើក៖ ១.នៅវេលាម៉ោង០៩និង០០នាទី ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ មានករណីភ្លើងឆេះផ្ទះ០១ខ្នង ទំហំ៥x៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ។

ម្ចាស់ផ្ទះឈ្មោះ ខន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ។ សម្ភារៈខូចខាត៖ ឆេះផ្ទះ០១ខ្នង,-ឆេះកង់០១គ្រឿង,-ឆេះទូរទស្សន៍០១គ្រឿង
-ឆេះទូរស័ព្ទ០១គ្រឿង,-ឆេះគ្រែចំនួន០៤គ្រឿង,-ប្រាក់រៀល១,២០០,០០០រៀល,-ឆេះទូ០១គ្រឿង,-ស្រូវ១០បេ,-អង្ករ៥០គីឡូ
-ខ្សែកផ្លាក់ទីន១ជី,-កៅអី០២កៅអី ។ មូលហេតុ៖ (ឆ្លងចរន្តអគ្គិសនី) ។

២.នៅវេលាម៉ោង០៩និង១៥នាទី ស្ថិតនៅចំណុចភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ មានករណីភ្លើងឆេះផ្ទះ០១ខ្នង ទំហំ៥x៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ។ -ម្ចាស់ឈ្មោះ ស រឿន ភេទស្រី អាយុ៤៥ឆ្នាំ។ សម្ភារៈខូចខាត៖ -ឆេះផ្ទះ០១ខ្នង
-មាស៥ជី,-ផ្លាក់ទីន៥ជី,-អង្ករ២បេ,-ស្រូវ១តោនកន្លះ,-ប្រាក់រៀល២៤,០០០,០០០រៀល ។ មូលហេតុ៖ (ធ្វេសប្រហែសភ្លើងចង្រ្កាន) ៕

មតិយោបល់