ព័ត៌មានជាតិ

Today ព្រលះកង់បី ស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង

កណ្ដាល: កាលពីវេលាម៉ោង ៨ និង២០ នាទីព្រឹក ថ្ងៃទី០៧ ខែឧសភានេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កទ្បើងរវាងម៉ូតូ ប៉ះគ្នាជាមួយ ម៉ូតូក់ងបី នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីទ្បូម៉ែត្រ ២៩-៣០ ចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាក Today ពណ៌ទឹកបិច ពាក់ស្លាកលេខភ្នំពេញ1GH-5630 អ្នកបើកបរពុំទាន់ស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះក្នុងទិសដៅពីភ្នំពេញទៅតាកែវ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​។ ចំណែកម៉ូតូកង់បីវិញ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1D-5688 បើកក្នុងទិសដៅពីតាកែវទៅភ្នំពេញ ដោយអ្នកបើកបរគេចខ្លួនបាត់ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ Today ជែងរថយន្តក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវចង្អៀត ក៏ទៅបុកនឹងម៉ូតូកង់បី ដែលច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ Today ស្លាប់ភ្លាមៗតែម្តង។

មកទល់ពេលនេះ សាកសពកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ ហើយចំពោះវត្ថុតាងវិញ ត្រូវបានយកមកទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

មតិយោបល់