ព័ត៌មានជាតិ

អ្នកស្នាក់នៅតាមបណ្តោយផ្លូវមហាវិថីព្រះសីហនុ ម៉ោង១២ថ្ងៃត្រង់ទើបមានភ្លើងវិញ!

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១១ និង១០នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ២៨៨ -F៤&F១១ ដើម្បីឲ្យក្រុមការងារធ្វើការបង្វែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២ថ្ងៃត្រង់៕

មតិយោបល់