ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីក្រោយបន្ទាយទាហានភេវកម្ម ដល់ផ្លូវ៨CC សង្កាត់ចោមចៅ មួយរយៈពេលខ្លី

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា អង្គភាពយើងខ្ញុំគ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ២២៥មម នៅលើចិញ្ចើមផ្លូវ២៧CC-៤ ចាប់ពីផ្លូវលេខ២៧CC រហូតដល់ប្លុក ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការអនុវត្តន៍ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតចាប់ពីក្រោយបន្ទាយទាហានភេវកម្ម ដល់ផ្លូវ៨CC ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលខ្លីនៅយប់ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១យប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមបំរុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលដែលក្រុមការងារយើងខ្ញុំធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៖

photo_2016-08-17_14-08-54

មតិយោបល់