មន្ត្រីជំនាញដកហូតទឹកដោះគោ Dutch Milk និងទឹកដោះគោ AD មិនមានភាពអនុលោម

សៀមរាបៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យទំនិញ និងអាល់កុល នៅតាមបណ្តាដេប៉ូចែកចាយ ក្នុងសង្កាត់ស្វាយធំ និងតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញអាល់កុលក្លែងក្លាយ (មានសារធាតុមេតាណុល) នោះទេ ដោយឡែក បានដកហូតទំនិញដែលមិនមានភាពអនុលោមមួយចំនួនដូចជា៖

១. ទឹកដោះគោ Dutch Milk ចំនួន ២០ កំប៉ុង
២. ទឹកដោះគោ AD ចំនួន ២៦ ដប
៣. ទឹកក្រូច កូកាកូឡា ចំនួន ០៥ ដប
៤. ទឹកដោះគោខាប់ ចំនួន ០២ កំប៉ុង

ទំនិញដែលបានដកហូតនឹងត្រូវកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *