ព័ត៌មានជាតិ

Update: រោងចក្រកាត់ដេរនៅស្រុកសំរោងទង អគ្គិភ័យកំពុងលេបត្របាក់អស់៥០%

កំពង់ស្ពឺៈ គិតមកត្រឹម១២ និង១៤នាទី រសៀលនេះ អគ្គិភ័យនៅតែបន្តឆាបឆេះរោងចក្រកាត់ដេរនៅឡើយបន្ទាប់ពីរោងចក្រដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានឆាបឆក់យកអស់រយៈពេលជិត១ម៉ោង ពោលគឺតាំងពីម៉ោងជាង១១ព្រឹកនៅក្នុងភូមិក្រាំង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធស្រុកសំរោងទង លោក វិន លេងហួង បានប្រាប់ Post News នៅមុននេះបន្តិចថា គិតត្រឹមជាង១២នេះ រោងចក្រកាត់ដេរ សំលៀកបំពាក់ ញូ បេស គ្លូប៊ល ថេកស្តាយ ត្រូវបានអគ្គិភ័យឆាបឆេះ៥០% ហើយ ខណៈនៅតំបន់នោះមានត្រឹមតែរថយន្តពន្លត់អគ្គិភ័យតែមួយគ្រឿង។

ប៉ុន្តែលោកបញ្ជាក់ថា ពេលនេះមានរថយន្តពីរាជធានីភ្នំពេញចេញមកជួយអន្តរាគមន៍ហើយ ប៉ុន្តែអំណាចអគ្គិភ័យនៅបន្តឆាបឆេះ ហាក់មិនទាន់ថមថយ។

លោកបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះមិនមានមនុស្សណាម្នាក់រងគ្រោះនោះទេ ហើយមូលហេតុសមត្ថកិច្ចក៏ទាន់អាចបញ្ជាក់បានដែរ៕

photo_2016-05-18_12-25-35 photo_2016-05-18_12-25-30 photo_2016-05-18_12-25-29 photo_2016-05-18_12-25-28 photo_2016-05-18_12-23-16 photo_2016-05-18_12-23-07 photo_2016-05-18_12-23-06 photo_2016-05-18_12-23-06 (2) photo_2016-05-18_12-23-05 photo_2016-05-18_12-23-04 photo_2016-05-18_12-23-04 (2) photo_2016-05-18_12-23-03 photo_2016-05-18_12-23-02 (2) photo_2016-05-18_12-23-01 photo_2016-05-18_12-23-02 photo_2016-05-18_12-22-56 photo_2016-05-18_12-22-59 (2) photo_2016-05-18_12-22-57

https://youtu.be/hGc4yOui4-w

មតិយោបល់