ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៥២នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-7262 បើកបរដោយបុរសម្នាក់រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ។
រថយន្តម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-5805។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ដាក់ខាងដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងចាត់ការបន្តតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕

មតិយោបល់