ព័ត៌មានជាតិ

បុរសម្នាក់មិនដឹងមានវិបត្តិអ្វី ឡើងលើបង្គោលភ្លើងលោតសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ដោយគេមិនដឹងថា មានវិបត្តិអ្វីនោះទេ បានឡើងលើបង្គោលភ្លើង កម្ពស់ប្រមាណ៧ម៉ែត្រលោតសម្លាប់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០១និង១៥នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ចំណុចក្បែររបងខ្លោងទ្វារវិទ្យាល័យទឹកល្អក់ តាមបណ្តោយផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាននោះទេ មានវ័យប្រមានជាង៣០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង និងពាក់អាវខ្មៅ ដៃវែងងរបួសធ្ងន់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះមិនដឹងថា មានវិបត្តិអ្វីនោះទេ បានដើរមកឡើងបង្គោលភ្លើងខាងលើ ហើយឈរជាន់ខ្សែភ្លើង និងយកខ្សែតូចចងកខ្លួនឯង បំរុងលោតចុះ ខណៈនោះមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ប្រាប់ទាំងបារម្ភថា ចុះមកៗចុះតាមសម្រួលមកអាអូន ដោយពួកគាត់ស្រែកបែបនេះជាច្រើនដង តែទោះជាពួកគាត់ខំលួងលោម ឱ្យបុរសខាងលើចុះតាមសម្រួលយ៉ាងណាក៏ដោយ ក៏បុរសរូបនោះមិនស្តាប់ ហើយលោតចុះមកក្រោម បណ្តាឱ្យរងបួសធ្ងន់ឈាមក៏កក្លាក់សន្លប់ស្តូក នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ ភ្លាមៗសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ៕

មតិយោបល់