បុរសម្នាក់សុំលុយម្តាយៗថា គ្មានលុយទេ ក៏ដើរចេញបាត់ ក្រោយមកឮដំណឹងកូនធ្វើអត្តឃាតចង.កស្លាប់បាត់ទៅហើយ

បាត់ដំបងៈ ថ្ងៃអង្គារ៍ ០១រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
នៅវេលាម៉ោង ៦និង០០នាទីល្ងាច ស្ថិតនៅចំណុចក្រុមទី៧ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត(ចងក) កើតឡើងចំនួន ០១លើក បណ្តាលឲ្យបុរសម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ រឿន រះ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះ(ប្រើប្រាស់គ្រឿងញៀនរយៈពេល ៦ឆ្នាំមកហើយ) បានសុំលុយម្តាយតែម្តាយថាគ្មានលុយទេ ហើយក៏ដើរចេញទៅបាត់ ក្រោយមកដឹងដំណឹងកូនធ្វើអត្តឃាតចងកស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *