បាត់ដំបងៈ នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៩ នាទី នៅ ចំ ណុច ភូមិ បេង ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្ត បាត់ដំបង អនុវត្តតាមបទបញ្ជា របស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោ បល់ របស់ លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យ ការ អមសាលាដំបូងខេត្តបាត់ ដំបង ផង នោះលោក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) ចំនួន ០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៨ នាក់ មក កាន់ ស្នងការដ្ឋាន ដេីម្បី ធ្វេីការសាកសួរស្រាវជ្រាវ ។
-* វត្ថុតាង ដកហូត រួម មាន ៖
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ០២
– មាន់ជល់ ចំនួន ០២ ក្បាល
– ម៉ូតូ ចំនួន ០៩ គ្រឿង ។
ក្រោយពេលសាកសួររួច ការិយាល័យ ជំនាញ កំ ពុងរៀបចំកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំ បង ចាត់ការ តាម នីតិវិធី ច្បាប់៕
មតិយោបល់