ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្បែរចិញ្ចើមផ្លូវ មិនទាន់ដឹងជាករណីអ្វី..

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចបានល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្បែរចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៦ ក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

សាកសពខាងលើមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស មានកម្ពស់១,៦០ម៉ែត្រ សម្បុរស្រឯម សក់ស្លូត ស្លៀកខោខ្លីពណ៌លឿង ពាក់អាវដៃខ្លីក្រឡាការ៉ូ(ស+ខ្មៅ) ហើយនៅលើខ្លួនសាកសពមានសម្លាកដំបៅ និងមានស្លាកស្នាមរបួសឆ្កូតថ្មីជាច្រើនកន្លែង នៅលើខ្លួន ដៃ ជើង ក្បាល មុខ។

ពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនៅមិនទាន់ដឹងថាជាករណីអ្វីនៅឡើយទេ៕

មតិយោបល់