កណ្តាលៈ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កើតហេតុនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោ២និង០០នាទីនៅចំណុចចំការស្វាយ ភូមិលេខ០១សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០២នាក់
១-ឈ្មោះអុល ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
២-ឈ្មោះក្តិប គា ហៅអាប្រុក ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ធំ០៤តូច០១
-ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៨
-ទូរស័ព្ទម៉ាOPPO-១គ្រឿង
សភាពនៃរឿងហេតុ
មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៍បានប្រទះឃើញជនសង្ស័យកំពង់ជិះម៉ូតូឌុបគ្នាពេលនោះសមត្ថកិច្ចក៍បានឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ធំ០៤តូច០១ដែលជនសង្ស័យបានដាក់លាក់ទុកក្នុងហោប៉ៅខោមុនខាងស្តាំរួចឃាត់ខ្លួនរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីឈ្មោះ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ តេណាត់គ្នាយកនៅចំណុចមុខរោងចក្រតុកត្តាភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ២-០០០-០០០រៀល(ពីរលានរៀល) ជនសង្ស័យរួមនិងវត្ថតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់