ព័ត៌មានជាតិ

បុរសម្នាក់លង់ទឹកស្លាប់បន្ទាប់ពីស្រវឹងស្រាចុះបេះផ្លែឈូក

កំពង់ធំៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី ស្ថិតនៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ មានករណីលង់ទឹក០១ លើក បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ។
ជនរងគ្រោះឈ្មោះ ម៉ាន ឈន ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មូលហេតុ: ស្រវឹងស្រាចុះបេះផ្លែឈូក ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យកោសល្យវិច្ច័យរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់