ព័ត៌មានជាតិ

ជនជាតិបេរ៉ូ២នាក់ប្ដីប្រពន្ធ ត្រូវសមត្ថកិច្ចវាយខ្នោះ ករណីលួចកាបូបជនជាតិចិន

សៀមរាបៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនបរទេស២នាក់ ប្ដីប្រពន្ធ ពាក់ព័ន្ធករណីលួចកាបូបរបស់ជនជាតិចិន។

ជនសង្ស័យមានឈ្មោះ៖
១/MENDEZ TINCO EPIFANIO ភេទប្រុស កើតថ្ងៃទី១៧/៥/១៩៥៤ ជនជាតិបេរ៉ូ កាន់លិខិតឆ្លងដែនលេខ ២១៦២៥២៥០៣ ស្នាក់នៅសណ្ឋាគារ សាកវ៉ក ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
២/QUISPE ESPINOZA CARMEN LUZ ភេទស្រី កើតថ្ងៃទី៣០/១/១៩៧០ ជនជាតិបេរ៉ូ កាន់លិខិតឆ្លងដែនលេខ ១១៨៦១៣០៥៤ ស្នាក់នៅសណ្ឋាគារ សាកវ៉ក ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥៥នាទី ស្ថិតត្រង់ចំណុចភោជនីយដ្ឋានសមុទ្រជាតិ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបពីជនរងគ្រោះឈ្មោះ ZHOU LIHUA ភេទស្រី កើតឆ្នាំ១៩៥៦ ជនជាតិចិនរួចគេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី ជនសង្ស័យបានចូលទៅក្នុងភោជនីយដ្ឋានសមុទ្របៃតង ហើយត្រូវម្ចាស់ហាង និងបុគ្គលិកឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។

សម្ភារៈក្នុងកាបូបមាន៖
-លិខិតឆ្លងដែន ២ក្បាល
-ទូរស័ព្ទដៃម៉ាក HUAWEI ១គ្រឿង
-ប័ណ្ណឥណទាន១សន្លឹក។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕

មតិយោបល់