សុភាពបុរសគ្រប់រូបក៏ដឹងដែរថា ក្នុងការបង្កើតរឿងក្តៅសាច់ មនុស្សស្រីត្រូវការពេលវេលាយូរបន្តិច ដើម្បីអាចឈានដល់ចំណុចកំពូល។ ខុសពីបុរសដែលត្រូវការតែប៉ុន្មានាទីដំបូងតែប៉ុណ្ណោះ ជាពិសេសនៅពេលដែលពួកគេបញ្ចេញទឹកកាមចេញមកក្រៅបញ្ជាក់ថាពួកគេបានសម្រេចហើយ។ ដូច្នេះដើម្បីធ្វើឲ្យមនុស្សស្រីមានឈានទៅដល់ចំណុចសុខស្រួលពិតប្រាដក អ្នកគួរតែយល់ដឹងពីអាថ៌កំបាំង ៣ យ៉ាង។
១. កំណត់ពេលវេលានៃការធ្វើសង្គ្រាមក្តៅសាច់
ប្រសិនបើអ្នកគ្មានកាលវិភាគត្រឹមត្រូវទេ អ្នកមិនអាចរៀបចំខ្លួនឯង និងបង្កើតភាពអស្ចារ្យសម្រាប់ដៃគូនៅពេលដែលប្រយុទ្ធនោះទេ។ ជាពិសេសការកំណត់ពេលវេលាច្បាស់លាស់អាចអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើឲ្យនាងទទួលបានភាពរីករាយ។ ម្យ៉ាងវិញទៀតបុរសឆាប់ទទួលបានភាពត្រេកត្រអាលដល់ចំណុចកំពូលមនុស្សស្រី បើអ្នកមិនបានលៃពេលប្រយុទ្ធឲ្យសមរម្យទេនោះ ភាគីខាងស្រីមិនអាចឈានដល់ចំណុចកំពូលឡើយ។
២. រំលឹកអនុស្សាវរីយ៍រឿងនៅលើគ្រែ
ការតភ្ជាប់រវាងការចង់ចាំពីអតីតកាល ជាមួយនឹងបច្ចុប្បន្នកាលអាចធ្វើឲ្យអ្នកទាំងពីរកាន់តែមានអារម្មណ៍កក្តៅ។ ការរំលឹកអនុស្សាវរីយ៍ចាស់ៗដែលអ្នកធ្លាប់បានធ្វើរួមគ្នាកន្លងមកនោះអាចជួយជំរុញឲ្យនាងមានអារម្មណ៍កាន់តែរំភើបញាប់ញ័រខ្លាំងឡើង និងធ្វើឲ្យនាងមានសេចក្តីសុខកាន់តែលើសដើម។
៣. បំពេញតម្រូវការជីវិតផ្លូវភេទរបស់មនុស្សស្រីឲ្យបានគ្រប់គ្រាន់
នេះគឺជាយុទ្ធសាស្ត្រដ៏ងាយស្រួលក្នុងការចាប់ផ្តើម និងអាចបង្កើតភាពខុសគ្នាមួយដ៏អស្ចារ្យនៃជីវិតផ្លូវភេទទាំងបុរស ទាំងស្ត្រីយ៉ាងពេញចិត្ត។ កត្តាមួយនេះត្រូវបានគេទទួលស្គាល់ផងដែរថា ភាពអស្ចារ្យនៃជីវិតផ្លូវភេទ អាចធ្វើឲ្យរាងកាយមានសុខភាពល្អ ព្រោះវាអាចបំពេញនូវសតិអារម្មណ៍ខាងវិញ្ញាណ និងខាងសាច់ឈាម។ ជាការពិតរាងកាយត្រូវបានជនលិចជាមួយនឹងអ័រម៉ូនសប្បាយរីករាយ ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យចិត្តស្ងប់ស្ងាត់។ ការអនុវត្តជីវិតផ្លូវភេទបានល្អអាចប្រឆាំងនឹងភាពតាន ដ៏អស្ចារ្យបំផុត៕
មតិយោបល់