ព្រះសីហនុៈ នៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង ៩និង០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ ៤៤ឆ្នាំ។
ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់