ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរភូមិន្ទ 2-1871 បើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កំពង់ស្ពឺ: ថៃ្ងពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៣និង៥នាទីល្ងាច ចំនុចបង្គោលគីឡូម៉ែត្រលេខ១០០-១០១ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរវាងរថយន្ត និងម៉ូតូ។

រថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ត្រីអ៊ី មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 2-1871 អ្នកបើកបរថយន្ត្ត មិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូមួយគ្រឿងម៉ាក dream 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J- 8163 អ្នកបើកបរឈ្មោះ មុំ រុន ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបើកបរពីកើតទៅលិចក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យ ខូចខាតដូចខាងក្រោម ៖
-របួសមនុស្សប្រុសធ្ងន់០១នាក់ប្រុស (អ្នកបើកម៉ូតូ)
-រថយន្តនិងម៉ូតូ ខូចខាតស្រាល ។

ជនរងគ្រោះត្រូវរថយន្តសង្រ្គោះ សាលាហ្វឺកហ្វឺនពេជនិលបញ្ជូនទៅសង្គ្រោះ រីឯតៃកុងរថយន្តក្រោយកើតហេតុ ចុះគេចខ្លួនបាត់ ចំពោះ វត្ថុតាងទាំង២យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។

ករណីនេះ សមត្ថកិច្ចកំសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់