ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូស្លាកលេខខេមរភូមិន្ទ 02 1-9933 បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ និង៣០ នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 1-9933 បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់