ភ្នំពេញៈ ពិតជាអាណិតខ្លាំងណាស់យុវជនពិការភ្នែកម្នាក់ស្កាត់មកពីខេត្តសៀមរាបមកភ្នំពេញរកការងារធ្វើមិនបាន តូចចិត្តចង់លោតទឹកលោតទឹកសម្លាប់ខ្លួនតែសំណាងល្អសន្តិសុខឃើញឃាត់ទាន់ពេល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យុវជនខាងលើឈ្មោះ គ.ក.វ អាយុ២១ឆ្នាំ បានឲ្យដឹងខ្លីថា ខ្លួនជាអ្នកខេត្តសៀមរាប។
បើតាមសន្តិសុខដែលនៅឈរជើងម្តុំគល់ស្ពានត្រើយខាងកើតឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញយុវជនខាងលើយំតោងបង្កាន់ដៃស្ពានហើយពួកគាត់មានការបារម្ភ ខ្លាចយុវជននេះលោតទឹកសម្លាប់ខ្លួនក៏បាននាំរូបគេមកគល់ស្ពានត្រើយខាងកើតនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ប្រភពពីយុវជនខាងលើឲ្យដឹងថាខ្លួនបានពីខេត្តសៀមរាបមករាជធានីភ្នំពេញនេះបានមួយរយៈហើយមូលហេតុដែលរូបគេគិតខ្លីបែបនេះគឺមកពីស្វែងរកការងារធ្វើមិនបាន។
បន្ទាប់ពីសមត្ថកិច្ចនាំទៅប៉ុស្តិ៍ជ្រោយចង្វារនិងអប់រំខ្លះៗរួចក៏បានឲ្យយុវជនខាងលើទៅស្នាក់នៅបណ្តោះអាសន្ននៅវត្តព្រែកលៀបដើម្បីរង់ចាំសាច់ញាត់មកទទួលត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់