បរទេស៖ កីឡាករខ្សែបម្រើអន្តរជាតិបារាំង Bakayoko មកដល់ពេលនេះនៅតែមិនអាចបង្ហាញសមត្ថភាពថាសាកសមជាកីឡាករឈុត១១នាក់ដំបូងរបស់ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Tuchel ឡើយហើយក៏កំពុងស្វែងរកច្រកចាកចេញផងដែរ។
The Goal បានអះអាងថាក្លឹបតោខៀវ Chelsea និង AC Milan គឺបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាសាជាថ្មីម្តងទៀតដើម្បីផ្ទេរកីឡាកររូបនេះទៅលេងនៅអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើងហើយនឹងអាចទទួលបានកុងត្រាជាផ្លូវការតែម្តងនៅបញ្ចប់រដូវកាលនេះ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Monaco មកកីឡាករ Bakayoko មិនអាចធ្វើឲ្យមានលទ្ធផលល្អពេលនៅទឹកដី Stamford Bridge ឡើយប៉ុន្តែបែរជាបានបង្ហាញទំរង់លេងបានយ៉ាងល្អជាមួយនឹង AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងទៅវិញ៕
មតិយោបល់