ព័ត៌មានជាតិ

ស្រ្តីម្នាក់ជាមុខសញ្ញាគ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលស្រុកឯកភ្នំឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិព្រែកក្រូច ឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម យោ បល់របស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមទាំង យោបល់របស់លោកកុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿង ញុៀន លោក ឡុង យោធាវីរ: អធិការនគរបាលស្រុក ឯកភ្នំ បានដឹកនាំកម្លាំងជំនាញក្នុងអង្គភាព បង្រ្កាបករ ណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់ស្តែង)។

ក្នុងកិច្ចប្រតិបត្តិការ នះបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះសុខ សំណាង ហៅ តី ភេទ ស្រី អាយុ៣ ៤ ឆ្នាំ មានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌ សថ្លាចំនួន០១ថង់ទម្ងន់៣.៨៥ក្រាម (ទាំងសម្បក) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតា មីនម៉ាទឹកកកICE។
-ទូរស័ព្ទដៃចំនួន០១គ្រឿង។
-កញ្ចប់បារីសម្រាប់លាក់ទុកថ្នាំញៀនចំនួន០១។
-ឧបករណ៌សម្រាប់ជក់ថ្នាំញៀនចំនួន០១។
-ម៉ូតូចំនួន០១គ្រឿងម៉ាកNex (និច)ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1GW2676 លេខតួMH8CE44D000105517 លេខម៉ាស៊ីនAE52-105391។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានរៀបចំក សាងសំណុំរឿង ដើម្បី បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ច្បាប់៕

 

មតិយោបល់