ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា នៅថ្ងៃទី២១ -២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានភាពអាកាសធាតុ នៅជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ បាននិងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា។ ក្នុងនោះ សីតុណ្ហភាពមានការកើនឡើងបន្តិច បើធៀបនឹងសប្តាហ៍មុន ក្នុងនោះ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សារសេ ។
ជាពិសេសនោះចាប់ពីថ្ងៃទី២៣ -២៥ ខែកុម្ភៈ ឆ្នាំ២០១៧ អាចនឹងមានភ្លៀងកក់ខែក្នុងក្រមខណ្ឌស្ទើរទូទាំងប្រទេស៕
មតិយោបល់