ព័ត៌មានជាតិ

រថយន្តនីសាន់ បើកបុករបាំងផ្លូវអស់២កង់ នៅខាងមុខសាលាជាស៊ីម សាមគ្គី

ភ្នំពេញ: រថយន្តម៉ាក នីសាន់មួយគ្រឿង មិនដឹងជាមានមូលហេតុអ្វី បានរេចង្កូត ទៅបុកទៅនឹងរបាំងពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងខឿនផ្លូវបន្ថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងមុខវិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតនៅផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវមានសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

//youtu.be/vr64aJ40IBc

photo_2016-10-09_23-00-31

photo_2016-10-09_23-00-34

photo_2016-10-09_23-00-36

មតិយោបល់