ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅខណ្ឌទួលគោក

ភ្នំពេញ: តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមផ្លូវ៥៩៨កែងនិង ៣២៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់