ព័ត៌មានជាតិ

​សមត្ថកិច្ច​ ឃាត់ខ្លួន​យុវជន​ម្នាក់ ​ជាមួយ​នឹង​ថ្នាំញៀន​៨០​គ្រាប់

បន្ទាយមានជ័យ: យុវជន​ជា​មុខសញ្ញា​ជួញដូរ ​និងចែកចាយ​​គ្រឿងញៀន​ម្នាក់ ​ដែល​តែង​ធ្វើ​សកម្មភាព​នៅ​ជិត​វិទ្យាល័យ​ថ្មពួក​ ត្រូវ​បាន​នគរបាល​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​គម្រូ ​ពួនស្ទាក់​ចាប់​បាន​កាលពីថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ​ជាប់​នឹង​របង​វិទ្យាល័យ​ថ្មពួក ​ក្នុងភូមិ​-ឃុំ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ​ដោយមាន​កិច្ច​សហប្រតិបត្តិការជាមួយការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការ​នគ​របាល​ខេត្ត​បន្ទាយមានជ័យ​ បន្ទាប់ពី​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ និងឈាន​ដល់​ការ​ឆ្មក់​ចាប់​បាន​ជនសង្ស័យ​ខាងលើ​។​

សមត្ថកិច្ច​បានឲ្យដឹងថា ជនស្ស័យ​មាន​ឈ្មោះ ស្វឿ​ន ប៉ោង ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​/ឃុំកើតហេតុខាងលើ ព្រមទាំង​ដកហូត​គ្រឿងញៀន​ប្រភេទ​គ្រាប់ ​ពណ៌​ក្រហម ផ្កាឈូក ខៀវ​ចំនួន​៨០​គ្រាប់ ​ស្រោប​ថង់​ប្លា​ស្ទិច ព​ណ៌ស​ថ្លា​ ចំនួន​៣១​កញ្ចប់​ តូច​ពី​ហោប៉ៅ ​ជនសង្ស័យ​​ ហើយ​ក្រៅពី​គ្រឿងញៀន​សមត្ថកិច្ច​ ​ដកហូតបាន​ម៉ូតូ​ ដែលជនស​ង្ស័​យ​ ជិះ​ធ្វើ​សកម្ម​ភាព​ចែកចាយ​។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​​សាកសួររក​បក្ខពួក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់