ភ្នំពេញ: តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា មានករណីរថយន្តដឹកគ្រឿងចក្រដែលពាក់ស្លាកលេខ ខេមរភូមិន្ទ01 3-2771 ខណៈពេលកំពុងដែលបើកស្រាប់តែទាក់ដើមឈើបណ្តាលឲ្យបាក់១ដើម និងបង្គោលភ្លើងទ្រេតអស់១ដើមដូចគ្នា បង្កការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុនិងយករថយន្តទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕
មតិយោបល់