ភ្នំពេញៈ ពលរដ្ឋនៅក្នុងភូមិបានប្រទះឃើញសព គេយកទៅកប់នៅទួលមួយកន្លែង នៅសល់តែគ្រោងឆ្អឹងនិងលលាដ៍ក្បាល រួចរាយការណ៍ទៅកាន់សមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចដីទួលមួយកន្លែង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សាកសពខាងលើមិនទាន់ស្គាល់នូវអត្តសញ្ញាណ ព្រោះនៅតែគ្រោងឆ្អឹង និងលលាដ៍ក្បាលមិនទាន់ដឹងថា ស្រីឬក៏ប្រុសនោះទេ រង់ចាំសមត្ថកិច្ចជនាញចុះមកពិនិត្យ ។
យោងតាមការបញ្ជាក់ពីពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានធ្វើដំណើរឆ្លងកាត់ កន្លែងកើតហេតុខាងលើនោះ បន្ទាប់មករូបគាត់ក៏បានឃើញលលាដ៍ក្បាល និងគ្រោងឆ្អឹងនៅក្បែរគុម្ពឫស្សីជាង២អាទិត្យមកហើយ តែរូបគាត់មិនហ៊ានប្រាប់ទៅសមត្ថកិច្ច លុះមកដល់ថ្ងៃនិងម៉ោងកើតហេតុខាងលើ រូបគាត់ក៏ដាច់ចិត្តរាយការណ៍ ប្រាប់ទៅសមត្ថកិចឲ្យដឹងថា គាត់បានឃើញសពសង្ស័យថា គេយកមកបោះចោលនៅក្បែគម្ពឫស្សី នៅសល់តែគ្រោងឆ្អឹងនិងលលាដ៍ក្បាលនោះទេ ។
ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងមួយនេះ ក៏បានរាយការណ៍ទៅថ្នាក់លើ បន្ទាប់មកក៏មានវត្តមានចុះដោយផ្ទាល់ ពីលោកអធិការខណ្ឌកំបូល ហង្ស មុនី មកពិនិត្យដោយផ្ទាល់ដោយពិនិត្យរួច លោកបានបញ្ជាក់ថា រង់ចាំព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ អោយជំនាញចុះមកពិនិត្យទៅលើសពបន្ត ៕
មតិយោបល់