តារាជើងចាស់ អេវ អាំផា (ម៉ែព្រិក) ប្រថុយជីវិត ៦ម៉ោងក្នុងបន្ទប់វះកាត់កែសម្ផស្សវ័យ ៦២ឆ្នាំ

សារព័ត៌មានថៃ One បាន់ថើង បានធ្វើបទសម្ផស្សតាមរយៈវីដេអូខល ជាតារាសម្ដែងជើងចាស់ លោកស្រី អេវ អាំផា (ម៉ែព្រិក) និយាយរៀបរាប់ពីបទពិសោធន៍នៃការកែសម្ផស្សក្នុងវ័យ ៦២ឆ្នាំ។ លោកស្រីបានលើកឡើងថា ដំបូងឡើយមានការភ័យព្រួយខ្លះដែរ ព្រោះខ្លួនមានអាយុច្រើនហើយ ក៏ប៉ុន្ដែលោកស្រីមានជំនឿចិត្តទៅលើគ្រូកែសម្ផស្សរូបនោះ ដែលបានឆ្លងកាត់ការកែសម្ផស្សអាយដលរបស់លោកស្រី។

ម៉ែព្រិក បាននិយាយរៀបរាប់នៅក្នុងវីដេអូសម្ភាសន៍ថា មុនពេលសម្រេចចិត្តកែសម្ផស្សនេះ គ្រូពេទ្យបានពិនិត្យរាងកាយនិងសុខភាព ទាំងជំងឺលើសឈាម ទឹកនោមផ្អែម និងសម្ពាធបេះដូង។ លទ្ធផលពិនិត្យបានបញ្ជាក់ថា លោកស្រីមានសុខភាពល្អ អាចទទួលការវះកាត់បាន។ អ្វីដែលលោកស្រីភ័យបំផុតនោះ គឺ ការចូលទៅក្នុងបន្ទប់វះកាត់រយៈពេល៦ម៉ោង ដោយមានអារម្មណ៍ថា អត់ដឹងស្មារតី ហើយប្រថុយជីវិតតែម្ដង។ តែជាលទ្ធផលសម្រេច លោកស្រីទទួលបានទំនុកចិត្តវិញពេលចេញពីបន្ទប់វះកាត់។

មូលហេតុដែលសម្រេចឱ្យតារាជើងចាស់រូបនេះ ដាក់ចិត្តក្នុងការកែសម្ផស្សនោះ ដោយសារតែ លោកស្រីមានស្នាមជ្រីវជ្រួញនៅលើស្បែកមុខច្រើនពេក និងស្នាមយារដក់សាធាតុថ្នាំ Filler ដែលរលួយមិនអស់ចេញពីស្បែក បណ្ដាលឱ្យស្បែកកាន់តែរងការខូចខាតខ្លាំង។ ការកែសម្ផស្សវ័យ៦២ឆ្នាំនេះ គ្រូពេទ្យបានបញ្ជាក់ថា រយៈពេល៣ខែទើបស្បែកមុខលោកស្រី វិលមករកវ័យ៣០ឆ្នាំវិញ ក៏ប៉ុន្ដែជាលទ្ធផលបានមួយខែដំបូងនេះ លោកស្រីអះអាងថា ពេញចិត្តចំពោះស្នាដៃគ្រូពេទ្យបាត់ទៅហើយ។

បើទោះបីជាការវះកាត់កែសម្ផស្សរបស់តារាស្រី អេវ អាំផា ទទួលបានការជោគជ័យក៏ពិតមែន ក៏ប៉ុន្ដែការធានាភាពស្រស់ស្អាតរបស់គ្រូពេទ្យបានបញ្ជាក់ថា ត្រឹមរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ក្រោយពីកែរួច តារាស្រីរូបនេះក៏ទទួលបាននូវស្បែកមុខស្រស់ស្អាត និង កាន់តែមានទំនុកចិត្តបន្ថែម ដោយបច្ចុប្បន្នលោកស្រីគឺទទួលថតបានគ្រប់ទាំងអស់ មិនរើសឡើយ ព្រោះផ្ទៃមុខបានផ្លាស់ប្តូរពីមនុស្ស ៦២ ឆ្នាំ សល់ត្រឹម ៣០ ជាងប៉ុណ្ណោះ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *