ព័ត៌មានជាតិ

រថយន្តឡើងចំណោទមិនរួចរអិលធ្លាក់ផ្លូវ នៅពេជ្រនិល

កំពង់ស្ពឺ: នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែតលេខ១០៣-១០៤ ចំណោទលោក យាយម៉ៅពេជ្រនិល មានករ ណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក HYU NDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-3774 សណ្តោងសឺម៉ីរ៉ឺម៉កព្រះសីហនុ 4A-2683 កើតហេតុតែម្នាក់ឯង ។

អ្នកបើកបរឈ្មោះ លន់ បូរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអំពែភ្នំ ឃុំសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមការបញ្ជាក់ រថយន្ត ខាងលើបើកបរទិសខាងពីលិចទៅទិសខាងកើត បើកបរមកដល់ចំណុចខាងលើឡើងចំណោទមិនរួច ក៏គុបប៉េម៉ាស៊ីន ។ ក្រោយមកអ្នកបើកបរបានពឹងពាក់រករថយន្តមួយគ្រឿងមកជួយអូសតែដាច់កាបក៏រអិលធ្លាក់ផ្លូវ។

សំណូមពរម្ចាស់ អាជីវកម្មទាំងអស់មេត្តា ចូលរួម អនុវត្តច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែង ដូចករណីខាងលើ៕

មតិយោបល់