កំពង់ធំៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០ នាទី មានករណីមនុស្សចងក ធ្វើអត្តឃាតសំឡាប់ខ្លួន ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់ អូរកន្ទរ ក្រុងស្ទឹងសែន ខេត្តកំពងធំ។
សាកសពមានឈ្មោះ ង៉ាន គន្ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិកន្លែងកើតហេតុ បានយកកន្សែង ពោះគោចង.ក ខ្លួនឯង ទៅនឹងធ្នឹមផ្ទះបាយរហូតដល់ស្លាប់។
តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រោយពីទទួលបាន កម្លាំងជំនាញនគរបាលក្រុងស្ទឹង សែនបានសហការជាមួយជំនាញខេត្ត,លោកគ្រូពេទ្យ, លោកចៅសង្កាត់អូរកន្ធរ បានចុះទៅដល់កន្លែងកើត ហេតុដើម្បីពិនិត្យហេតុ និងសព ការពិនិត្យលើ រូបរាង កាយសព មិនមានស្លាក ស្នាមអ្វីទេ មាន តែស្នាមទ្រុឌជាំខ្មៅនៅនឹងក ដែលជាស្នាមចំណងកន្សែងពោះគោរឹតកតែប៉ុណ្ណោះ។_
តាមការឆ្លើយបំភ្លឺបន្ថែមពីប្អូនស្រីឈ្មោះ សុង បញ្ញា អាយុ១៧ឆ្នាំ រស់នៅផ្ទះជា មួយគ្នាបានឲ្យដឹងថា ជនរង គ្រោះមានវិបត្តិនៅកន្លែងធ្វើការ ប៉ុន្មាន៣ថ្ងៃមុននេះ គាត់បានសរសេរលើទំព័រ Facebook របស់គាត់ថា៖ ហត់ហើយ ចង់ដេកលែងក្រោករហូត,, មនុស្សបរាជ័យ*។_
តាមការសន្និដ្ឋាន ការស្លាប់នេះគឺជាការធ្វើអត្តឃាតដោយចងក សំលាប់ខ្លួនឯង មិនមានពាក់ព័ន្ធនឹងអំពើរឃាតកម្មទេ។_
មូលហេតុ មានវិបត្តិផ្លូវចិត្ត។
ក្រោយពេលកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់