ព័ត៌មានជាតិ

រថយន្តដឹកដីមួយគ្រឿង សង្ស័យតៃកុងងោកមួយភាំង ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ: បុរសម្នាក់បើករថយន្តដឹកដីមួយគ្រឿង ក្នុងល្បឿនលឿន សង្ស័យងួកមួយភាំង ក៏ជ្រុលចង្កូតចាប់ហ្រ្វាំង រអិលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យរងការខូចខាត រថយន្តផ្នែកខាងឆ្វេង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តដឹកដីមួយគ្រឿង មិនមានស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុ សង្ស័យតៃកុងរថយន្តងងុយដេកក៏ងួកមួយភាំង រ៉េចង្កូតចាប់ហ្រ្វាំងមិនទាន់ រអិលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យរងការខូចខាតរថយន្ត ផ្នែកខាងស្តាំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ប្រភពព័ត៌មាន បានបន្តឲ្យដឹកទៀតថា ស្រាប់តែឃើញតៃកុងរថយន្ត លូនចេញពីក្នុងរថយន្តមកក្រៅជិះម៉ូតូទៅបាត់ មួយសន្ទុះក្រោយមកស្រាប់តែឃើញមានអ្នកតំណាងមក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យឃើញថា មិនមានប៉ះពាល់ដល់អ្នកដទៃ និង មិនធ្វើឲ្យខូចខាតសម្បត្តិរដ្ឋ សមត្ថកិច្ចក៏អនុញ្ញតឲ្យម្ចាស់រថយន្ត មកស្ទូចយកទៅជួលជុល ៕

មតិយោបល់