ក្មេងប្រុសម្នាក់ទៅឃ្វាលគោនៅចំណុចជើងភ្នំ បានចុះងូតទឹកលេងក្នុងរណ្តៅដីបណ្ដាលឲ្យលង់ស្លាប់

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី មានករណីលង់ទឹកបណ្ដាលអោយស្លាប់ក្មេងម្នាក់ ឈ្មោះ ភក្រ័ សុផាណា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទៅឃ្វាលគោ នៅចំណុចជើងភ្នំដីរីរមៀល ភូមិ/ឃុំខាងលើ ហើយបានចុះងូតទឹកលេងក្នុងរណ្តៅដី បណ្ដាលអោយលង់ស្លាប់នៅទីនោះតែម្តង ។ ឆ្លងតាមការធ្វើកោសល្យវិច្ច័យ របស់កម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយ លង់ទឹកពិតប្រាកដមែន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *