ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចយកម៉ូតូត្រូវបានឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង៣០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម ការដឹកនាំ របស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាលដំបង រួមជាមួយយោ បល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បា លព្រហ្មទ័ណ្ឌ កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយ ការិយា ល័យ បានដឹកនាំធ្វេីការឃាត់ខ្លួ នជនសង័្សយចំនួន០១ នាក់ ឈ្មោះ សួង វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់ នៅភូមិសូ ភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរ បាលខេ្តបាត់ ដំបង ដេីម្បី ធ្វេីការសាក សួរស្រាវជ្រាវ ដោយក្នុង នោះដក ហូត ម៉ូតូចំនួន០១គ្រឿងដែលជារបស់ជនងគ្រោះផងដែរ។

សូមជម្រាបជូនថា នាថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០ ២១ នៅចំណុចបុរីរំចេក ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកម៉ូតូចំនួន០ ១ គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ តឿ ឡែន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលម៉ូ តូ ម៉ាកស៊ុយស៊ុយ អេចសេឡូ ពណ៌ក្រហម។

នៅពេលដឹងថាបាត់ម៉ូតូជនរងគ្រោះជាម្ចាស់បាន រាយការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយតាមរយ:ព័ត៌មាននេះ សមត្ថកិច្ចបានស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបាន នៅក្នុងថ្ងៃដ ដែលនោះនិងដកហូតវត្ថុតាងប្រគល់ជូនជនងគ្រោះវិញ។

នៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់សាលាដំបូងខេត្តបាត់ ដំបងអនុវត្តតសមផ្លូវច្បាប់៕

 

មតិយោបល់