កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ សីហា ២០២១ វេលាម៉ោង១៧:០០នាទី មានករណីគំរាមថានឹងសម្លាប់ចំណុចក្នុងសាលាឃុំតាឯក ភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ជនរងគ្រោះឈ្មោះ ផេ យ៉េត ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេឃុំតាឯក មានទីលំនៅភូមិ ឃុំ កើតហេតុ៕
ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ឡាយ បាន់ងួន ហៅ ចិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើសំណាកកូវីដ-១៩ លទ្ធផលអវិជ្ជមាន ធ្វើតេស្តតទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-) ឃាត់ខ្លួនថ្ងៃទី២៩.០៨.២០២១ វេលាម៉ោង១៤:០០នាទី ៕
២-ឈ្មោះ អាត ប្រាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើសំណាកកូវីដ-១៩ លទ្ធផលអវិជ្ជមាន ធ្វើតេស្តតទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)ឃាត់ខ្លួនថ្ងៃទី២៩.០៨.២០២១ វេលាម៉ោង១៤:០០នាទី ៕
៣-ឈ្មោះ ឃ្លី អ៊ី ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន) ៕
នៅថ្ងៃទី២៨.០៨.២០២១ វេលាម៉ោង១៧ៈ០០នាទី ឈ្មោះ ផេ យ៉ាត ត្រូវជាមេឃុំតាឯក កំពុងអង្គុយធ្វើការក្នុងសាលាឃុំជាមួយឈ្មោះ ឡាយ តុប ជាសមាជិកក្រុមប្រឹក្សាឃុំ ហើយ ឈ្មោះ អាត ប្រាក់ រួមជាមួយឈ្មោះ ឡាយ បាក់ងួន និងឈ្មោះ ឃ្លី អ៉ី បានជិះម៉ូតូ១គ្រឿងឌុបគ្នាមកសាលាឃុំ ពេលមកដល់ក៏ឈប់ម៉ូតូនៅមុខសាលាឃុំ ឈ្មោះ ឡាយ បាក់ងួន និងឈ្មោះ ឃ្លី អ៉ី បានចុះពីលើម៉ូតូដើរចូលទៅសាលាឃុំដោយឈ្មោះ ឡាយ បាក់ងួន មានកាំបិតប៉័ងតោសៀតនៅចង្កេះ ចំណែកឈ្មោះ អាត ប្រាក់ អង្គុយចាំនៅលើម៉ូតូ ពេលចូលដល់ក្នុងសាលាឃុំ ឈ្មោះ ឡាយ បាក់ងួន បានលាត់អាវឲ្យឃើញកាំបិតប៉័ងតោ រួចយកក្រដាស់ប៉ុន្មានសន្លឹកចេញមកបង្ហាញ អ្នកស្រីមេឃុំថា នេះប្លង់ដីខ្ញុំមាន៥ សុំទៅវាស់ដីឲ្យខ្ញុំ បើមិនទៅវាស់ទេត្រូវហ្នឹងកាំបិតប៉័ងតោទាំងមេឃុំ និងមេភូមិ និយាយរួចឈ្មោះ ឡាយ បាក់ងួន ក៏ទាញកាំបិតប៉័ងតោវាយតុ ឮសូរផាំងហើយនិយាយគំរាមទៀតថា បើថ្ងៃស្អែកមិនទៅវាស់ដីឲ្យខ្ញុំទេ ត្រូវហ្នឹងកាំបិតប៉័ងតោទាំងមេឃុំ និងមេភូមិហើយ បន្ទាប់មកឈ្មោះ ឡាយ បាក់ងួន ក៏យាកាំបិតប៉័ងតោវាយតុឮសូរផាំងៗចំនួន៣កាំបិតទៀត ឮដូច្នេះលោកស្រីមេឃុំ បានរត់គេចចេញពីសាលាឃុំមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាឯក ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចប៉ុស្តិ៍ទៅដល់ក្រុមជនសង្ស័យបានជិះម៉ូតូគេចចេញទៅបាត់ ៕
ដល់ថ្ងៃទី២៩.០៨.២០២១ វេលាម៉ោង ៨ព្រឹក ឈ្មោះឡាយ បាក់ងួន និងឈ្មោះ ឃ្លី អ៉ី បានទៅជីកដីដាំបង្គោលលើដីដែលមានទំនាស់ជាមួយអ្នកដទៃ ពេលនោះ ឈ្មោះស៊ុន អូន ជាសមាជិកក្រុមប្រឹក្សាឃុំតាឯក បានទៅឃាត់មិនឲ្យជីករង់ចាំភាគីម្ខាងទៀត ហើយឈ្មោះ ឡាយ បាក់ងួន បាននិយាយថាគ្មានអ្នកហ៊ានជាមួយអញទេ ព្រមទាំងលាត់អាវបញ្ចេញកាំបិតប៉័ងតោដែលសៀតនៅចង្កេះគំរាម ដល់ម៉ោង១០:០០នាទី ថ្ងៃដដែលសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឡាយ បាក់ងួន និងឈ្មោះ អាត ប្រាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ចំណែកឈ្មោះ ឃ្លី អ៉ី បានគេចខ្លួនបាត់៕
មតិយោបល់