ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងខណៈកំពុងបើកបរ រេចង្កូតទៅបុករថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់

​កំពង់ឆ្នាំង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​៤០​នាទី​ លើ​ផ្លូវជាតិ​លេខ​ប្រាំ​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ​៩៨-៩៩​ ស្ថិត​ក្នុងភូមិ​ចិន​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ HONDA​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ 1L-7079​ បើកបរ​ដោយ​ឈ្មោះ​ ទុំ​ មក​រា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដក់​គ្រង​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​ប្រភព​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​០១​ គ្រឿង​ ម៉ាក​ TOYOTA​ ALPHARD​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BC-1086​ ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​ (​អ្នកបើកបរ​រត់គេច​ មិន​ស្គាល់​អត្តសញ្ញាណ​)​ ។​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ប្រុស​ (​អ្នកបើកបរ​ម៉ូតូ​ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​)​ ។​

​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ចុះ​វាស់វែង​ រួច​យក​ទៅ​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់