ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារ ទទួលបានអំណោយ និងការព្យាបាលជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ: ប្រជាពលរដ្ឋចំនួន២៥៣គ្រួសារ (ទាំងចាស់ ទាំងក្មេង) ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលអំណោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងទទួលបានការពិនិត្យព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ។

ក្នុងពិធីនាំយកអំណោយ និងព្យាបាលជំងឺជូនពលរដ្ឋទាំង២៥៣គ្រួសារខាងលើនេះ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាខណ្ឌ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខា និងអង្គការទស្សន:ពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីលោកចៅសង្កាត់ចាក់អង្រែលើ លោកមេភូមិ សមាជិក សមាជិកា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាលារាជធានីភ្នំពេញផងដែរ។

ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខាបានគូសបញ្ជាក់ថា សម្រាប់ការចុះមកពិនិត្យព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះនាពេលនេះ គឺដោយសារការគិតគូរព្រួយបារម្ភពីសុខមាលភាពរបស់បងប្អូន អំពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ។

អំណោយដែលចែកជូនរួមមាន ៖  ក្នុងមួយគ្រសារ អង្ករ១០គីឡូក្រាម មី១កេស ទឹកត្រី១យួរ៕

photo_2016-10-20_14-25-51

photo_2016-10-20_14-25-46-2

photo_2016-10-20_14-25-46

photo_2016-10-20_14-25-47

photo_2016-10-20_14-25-48-2

photo_2016-10-20_14-25-49-2

photo_2016-10-20_14-25-49

photo_2016-10-20_14-25-50

មតិយោបល់