ព័ត៌មានជាតិ

ជនជាតិព្នងម្នាក់ ត្រូវទំពក់កៅឡាក់ វាត់ចំក្បាលស្លាប់ភ្លាមមួយរំពេច

មណ្ឌលគិរី: កាលពីវេលាម៉ោង​១០ និង១៥នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ​មានករណីបុរសម្នាក់ ស្លាប់​ដោយសាររបូតកៅឡាក់ទាញឈើ បណ្តាលឲ្យទំពក់កៅឡាក់នោះ វាត់មកចំក្បាលជនរងគ្រោះ ស្លាប់ភ្លាមៗតែម្ដង នៅចំណុចអូរតេស្ថិ ក្នុងភូមិពូរង៉ោល ​ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរង​គ្រោះឈ្មោះ ក្រើត ក្រាក់ ភេទប្រុស​អាយុ៣៥ឆ្នាំ​ ជនជាតិព្នង​សញ្ជាតិ​ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។

បច្ចុប្បន្ន​សពជនរងគ្រោះ បានយកមកដល់ផ្ទះ និងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់