ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់ភ្លាមៗ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៩-២១០ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ម៉ូតូ HONDA WAVE ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានទីលំនៅក្រុង/ខេត្តព្រះសីហនុ។
រថយន្តមិនស្គាល់ម៉ាក។

ក្រោយពីកើតសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីស្វែងរករថយន្តបង្ក ដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់