ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកស្រាបៀរទៅត្រង់ រថយន្តដឹកស៊ីទែនស៊ីម៉ង់ត៍ បត់ឆ្វេងបុកផាំងក្រឡាប់ផ្ងារជើង ខូចខាតស្រាបៀរមួយចំនួន ឯរថយន្តខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ចំណុចមុខគម្រោង ផ្សារដើមគថ្មី តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តដឹកស្រាបៀរម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C 8065 បើកដោយបុរសម្នាក់ រួមដំណើរដោយព្រូម្នាក់ ។
រថយន្តដឹកដឹកស៊ីទែនស៊ីម៉ងត៍ម៉ត់ម៉ាកស៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F 0466 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត ហ៊ីយុនដាយ ដឹកស្រាបៀរបើក តាមបណ្តោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តស្រាប់តែមាន រថយន្តដឹកស៊ីទែន សម្រាប់ដាក់ស៊ីម៉ងត៍ម៉ត់ បើកតាមមហាវិថី ឈ្នះ ឈ្នះ ពីលិចទៅកើតបត់ឆ្វេង បណ្តាលឱ្យរថយន្តដឹកស៊ីទែន បុកកៀររថយន្ត ហ៊ីយុនដាយ ដឹកស្រាបៀរក្រឡាប់ផ្ងារជើង ខូចខាតរថយន្តដឹកស្រាបៀរយ៉ាងដំណំ ព្រមទាំងខូចខាត ស្រាបៀរមួយចំនួនផងដែរ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានពិនិត្យមើល និងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ខណ្ឌមកវាស់វែងហើយភាគី ទាំងសងខាងចរចាគ្នា ដោយខាងរថយន្តដឹងស៊ីទែនស៊ីម៉ងត៍ចេញថ្លៃជួសជុល ទៅខាងរថយន្តដឹកស្រាបៀរបញ្ចប់រឿង ៕

មតិយោបល់