ព័ត៌មានជាតិ

ករណីហិង្សា! កូនបង្កើតប្រើពូថៅកាប់ក្បាលឪពុកខ្លួនឯង បណ្តាលឲ្យរងរបួសជាទម្ងន់

កណ្តាល: យោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាមួយបានកើតឡើង រវាងកូនបង្កើតនិងឪពុក កូនបានប្រើពូថៅកាប់ក្បាលឪពុកខ្លួនឯង បណ្ដាលឲ្យរងរបួសជាទម្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួន ទីតាំងស្ថិតនៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីខាងលើនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ដូច្នេះថា ឲ្យជនបង្កត្រូវជាកូន ចូលខ្លួនមកសំពះសុំទោសឪពុកជាបន្ទាន់ ក្រែងបានធូរស្រាលទោសខ្លះ ។ ព្រោះឪពុកមិនសម្លាប់កូនឡើយ ហើយហេតុអីចិត្តឯងឃោរឃៅម៉្លេះ ហ៊ានប្រមាថជីវិតឪពុកខ្លួនឯង ។

ប្រភពដដែលបានបន្តទៀតថា បើបងប្អូនណាបានប្រទះឃើញកូនរូបនេះខលមកតាមរយ: លេខ៖ 0886677799 / 078800999 ច្បាប់នឹងដាក់ទោសបើមិនចូលខ្លួន ៕

មតិយោបល់