កំពង់ធំៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីយប់ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នង មានទំហំ៦.៥x៨.៥ម ធ្វើអំពីឈើប្រក់ក្បឿង បណ្តាលឲ្យរងការខូចខាត សម្ភារៈទ្រព្យសម្បត្តិអស់ជាច្រើន ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សូរ ស៊ុន ភេទស្រី អាយុ៦៥ឆ្នាំ ។ សម្ភារៈខូចខាត៖ ឆេះផ្ទះ០១ខ្នង,ម៉ូតូ០១គ្រឿង ,កង់០១គ្រឿង, ស្រូវ០២បេ, បាស០១គ្រឿង, ទូរទស្សន៍០១គ្រឿង, ផ្ទាំងសូឡា ០២គ្រឿង,អត្តសញ្ញាណប័ណ្ណ០១សន្លឹក ,សៀវភៅគ្រួសារ០១ក្បាល, សៀវភៅស្នាក់នៅ០១ ក្បាល, សំបុត្រកំណើត០១សន្លឹក ។ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិនដេកនៅផ្ទះ) ៕
មតិយោបល់