ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី ៣នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ សមគំនិត ផ្តល់ទីតាំង ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

-ជាលទ្ធផល ឃាត់ខ្លួនជនសង្សយ័ចំនួន ០៣នាក់ ស្រី០១នាក់។
១/ឈ្មោះ ព្រៃ សំអុន ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ព្រៃ សំអូន ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ម៉ែន សារ៉ុម ភេទស្រីអាយុ ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ។

-ដកហូតវត្ថុតាង សារធាតុញៀនសរុបចំនួន៥១កញ្ចប់ស្មើនិង(៣១,១១ក្រាម);ទូរស័ព្ទ ០២គ្រឿង ថវិកាចំនួន ១៥លានរៀល និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់