បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃខ្ពស់ បានចុះបង្ការបង្រ្កាបករណីចោរកម្ម (លួចម៉ាស៊ីនបូមទឹក) ០១ករណី នៅចំណុចក្រុមទី០៤ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ យ៉ង់ អៀត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ បានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក របស់ជនរងគ្រោះឈ្មោះ ចឺប ឡាយ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ ដោយសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានម៉ាស៊ីនបូបទីកកូនកាត់១១សេស ពណ៌ក្រហម ចំនួន០១គ្រឿង, ម៉ូតូ(ចាស់) ចំនួន០១គ្រឿង និងរទេះចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ អនុវត្តបន្តទៅតាមនីតិវិធី៕
មតិយោបល់