ព័ត៌មានជាតិ

សារធាតុញៀន៨៧.៧២ក្រាម,លុយខ្មែរ២.០០០.០០០រៀល,ដុល្លារ៤.៧០០ដុល្លារ,និងលុយឡាវចំនួន៤.០០០.០០០គីបត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាប

ព្រះវិហារ: យោងតាមផេករបស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តមទីសុវិថាល់ព្រះរាជអាជ្ញាអមសាលាបំបូងខេត្តកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៥១នាទីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្រឡៅពីរនិងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ធបានធ្វើការបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តនៅផ្ទះជនសង្ស័យឈ្មោះអិតណាងណយស្ថិតនៅភូមិកំពង់សាម៉ីឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះអិតណាងណយហៅណយភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរបុខរបរលក់ដូររស់នៅភូមិកំពង់សាម៉ីឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារ។

វត្ថុតាងនិងសម្ភារដកហូតបានរួមមាន៖ថ្នាំគ្រាប់ប្រភេទហ្វេតាមីន(WY)ចំនួន៨៦៤គ្រាប់ទម្ងន់៨៧.៧២ក្រាម,ទូរស័ព្ទដៃចំនួន០២គ្រឿង,លុយខ្មែរចំនួន២.០០០.០០០រៀល,លុយដុល្លារចំនួន៤.៧០០ដុល្លារ,និងលុយឡាវចំនួន៤.០០០.០០០គីប។

ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់