ភ្នំពេញៈ ជនសង្ស័យជាកម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយរកឃើញថ្នាំញៀន១១កញ្ចប់ កាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ខែ មករា ឆ្នាំ២០១៨ ត្រង់ចំណុផ្លូវបេតុងក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ពៅ ប៊ុនលី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួលក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
មតិយោបល់