កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទី មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅចំណុចភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង។
ផ្ទះទី១មានម្ចាស់ឈ្មោះជួង ត ភេទប្រុស អាយុ៤២ឆ្នាំប្រពន្ធឈ្មោះយិន ចិន អាយុ៣៧ឆ្នាំ ទំហំ6×8ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងឈើនិងផ្ទះបាយ១ខ្នងទំហំ5×6ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងឈើផ្ទាល់ដីឆេះម៉ូតូ១គ្រឿងម៉ាក់សង់កូរ៉េគ្រែដេក១អង្ករ៣៥០គីឡូនិងសម្ភារប្រើប្រាស់ឆេះទាំងស្រុង។
ផ្ទះទី២ម្ចាស់ឈ្មោះស៊ូ សុខ ភេទប្រុសអាយុ៧១ឆ្នាំប្រពន្ធឈ្មោះយឹមជឿនអាយុ៦៦ឆ្នាំផ្ទះខ្ពស់ទំហំ7×8ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងឈើឆេះអស់និងផ្ទះបាយ១ខ្នងទំហំ5×6ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងឈើផ្ទាល់ដីឆេះអង្ករ៥០គីឡូគ្រែដេក១ទូរខោអាវ១និងសម្ភារប្រើប្រាសឆេះទាំងស្រុង។ករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងសត្វឡើយ។
មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះបណ្ដាលមកពីឈ្មោះជួងវិតជាអ្នកដុតដោយសារខឹងប្រពន្ធ។
ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(រថយន្តស្រុក១គ្រឿង)ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង១៤និង៤០នាទី៕
មតិយោបល់