ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងកុងតាន័ររេចង្កូតបុកជាមួយរថយន្តNissanរងការខូចខាតទាំងសងខាង

ព្រះសីហនុ: យោងតាមផេករបស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា
បានឲ្យដឹងថា វេលាម៉ោង៥និង៣៥នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 185-186 ស្ថិតនៅក្នុងភូមិត្រពាំងស្អុយ2 ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ01គ្រឿង ម៉ាកpeterliet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3d-1286 អ្នកបើកបរ (គេចខ្លួនបាត់) ក្នុងទិសដៅខេត្តព្រះសីហនុ-រាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូ01គ្រឿង ម៉ាកZomer ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-5824 អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលមានទិសដៅស្របគ្នា និងបានរេចង្កូតទៅបុករថយន្ត01គ្រឿងទៀត ម៉ាកNissan navira ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2961 អ្នកបើកបរឈ្មោះ សុង ពិសី ភេទប្រុស អាយុអាយុ49ឆ្នាំ ទីលំនៅភូមិ1 សង្កាត់2 ក្រុង+ខេត្តព្រះសីហនុ។
ករណីខាងលើមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ -បច្ចុប្បន្ន រថយន្តទាំង02គ្រឿង និងម៉ូតូ កំពុងរង់ចាំរថយន្តស្ទូច ដើម្បីស្ទូចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់៕

 

មតិយោបល់