បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ១២ខ្នង បានរងការខូចខាត ដោយសារតែមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បោកខ្លាំង កាលពី១៧ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩និង៣០នាទី ដល់ម៉ោង ៧យប់នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតរួមមាន ៖
១.ឈ្មោះ ខ្លូត សាវៀត ភេទប្រុស អាយុ៤១ឆ្នាំ (របើកដំបូលផ្ទះទាំងស្រុង)
២ឈ្មោះ ឆាំ ឡយ ភេទប្រុស អាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)
៣ឈ្មោះ ឡៅ លឹត ភេទប្រុសអាយុ៤៦ឆ្នាំ (របើកដំបូលមួយចំហៀង)
៤ឈ្មោះ ភួង ភេត ភេទប្រុស អាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)
៥ឈ្មោះ អេង រ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៦ឈ្មោះ ហ៊ុន ហ៊ាង ភេទប្រុស អាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៧ឈ្មោះ នី សុគុណ ភេទប្រុស អាយុ៦0ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៨ឈ្មោះ ប៊ីន ស៊ីវ ភេទប្រុស អាយុ៤៣ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៩ឈ្មោះ អ៊ី សំប៊ីន ភេទប្រុស អាយុ៧៨ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១0_ឈ្មោះ អឿន អោត ភេទប្រុស អាយុ៧៩ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១១ឈ្មោះ អ៊ួង ពេជ្រ លី ភេទប្រុស អាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១២ឈ្មោះ យាង អេម ភេទប្រុសអាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះ)។
ករណីខាងលើនេះ ពុំមានគ្រោះថ្នាក់ ដល់មនុស្សឬសត្វឡើយ ។
ចំណែកផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានឲ្យកម្លាំងនគរបាលស្រុកថ្មពួក សហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន ចុះជួយជួសជុលជូនគាត់ផងដែរ ៕





មតិយោបល់